ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ កងទ័ពរុស្ស៊ី បានបន្តការវាយប្រហារលើកងកម្លាំងអ៊ុយក្រែនក្នុងទីតាំងជាច្រើន រួមមាន ស៊ូមី, ខាឃីវ និង ដូញ៉េត។ ទន្ទឹមនឹងនេះ កងទ័ពអាកាសរុស្ស៊ី យន្តហោះគ្មានមនុស្សបើក កាំជ្រួចមីស៊ីល និងអង្គភាពកាំភ្លើងធំ បានបើកការវាយប្រហារកម្ទេចទីតាំងតម្លើង និងផ្ទុកយន្តហោះគ្មានមនុស្សបើក ឃ្លាំងរំសេវ ទីតាំងទាហានស៊ីឈ្នួលបរទេស និងកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ យ៉ាងណាមិញ លោកប្រធានាធិបតីប្រទេសអ៊ុយក្រែន ហ្សេលេនស្គី ក៏បានបញ្ជាក់អំពីការប្រយុទ្ធគ្នាចំនួន 137 លើកនៅតំបន់ជួរមុខក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ ដោយកងកម្លាំងអ៊ុយក្រែន បានធ្វើការការពារ និងសម្រេចបានលទ្ធផលវិជ្ជមានលើគ្រប់វិស័យ។ ទន្ទឹមនឹងនេះ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនក៏បានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយ លើរោងចក្រផលិតសព្វាវុធមួយកន្លែងក្នុងទីក្រុង នីសនី នូហ្វហ្គូរដ របស់រុស្ស៊ី។