ត្បូងឃ្មុំ ៖
មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធំ ១ គ្រឿង មិនស្គាល់ម៉ាក បើកកៀរក្មេងស្រីសិស្សសាលាជិះម៉ូតូពីក្រោយបើកស្របគ្នា រងរបួសចំក្បាលពីក្រោយធ្ងន់ធ្ងរ ។
ហេតុការណ៍នេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ ៧ ស្ថិតនៅត្រង់ចំណុចភូមិស្លាបក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង ៦ និង ៤០ នាទី ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៥ ។
បើតាមប្រភពពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោងខាងលើ មានប្រភេទរថយន្តធំ ១គ្រឿង បើកបរមកពីទៅកើត ដល់កន្លែងកើតហេតុ បានកៀរទៅលើក្មេងស្រីជាសិស្សសាល កំពុងជិះម៉ូតូម៉ាកសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1S.5795 បើកបរស្របទឹសគ្នាដួលអូសជាច្រើនម៉ែត្រ ។
ប្រជាពលរដ្ឋ បន្តថាក្រោយកើតហេតុ រថយន្តបង្ករខាងលើ បានបន្ថែមល្បឿនបើករត់គេចទៅមុខបាត់ស្រម៉ោល ៕
