កណ្តាល៖ 

ក្រុមជនសង្ស័យ ប្រើប្រាស់និងជួញដូរនូវសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០៧នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន០២នាក់ ខណ: ០៥នាក់ទៀត បានរត់គេចខ្លួន ដែលហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង១៤និង០៥នាទីថ្ងៃទី១៦ខែសីហាឆ្នាំ២០២៥ នៅចំណុចភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងត្រូវសមត្ថកិច្ច តាមស្រាវជ្រាវ រហូតដល់ម៉ោង០៩និង៣០នាទីថ្ងៃទី១៧ខែសីហាឆ្នាំ២០២៥  ។ 

\លោកវរៈសេនីយ៍ឯក ព្រុំសំណាង អធិការនគរបាលស្រុកកៀនស្វាយ បានប្រាប់ឲ្យ ដឹងថា÷ក្រុមជនសង្ស័យទាំង០៧នាក់ ឃាត់ខ្លួនបាន០២នាក់ និង០៥នាក់ទៀតរត់គេច  គឺសុទ្ធតែបានស្គាល់អត្តសញ្ញាណទាំងអស់។    

ចំពោះវត្តុតាងចាប់យករួមមាន៖ 

-ម្សៅក្រាម ពណ៌សថ្លា សង្សយ័សារធាតុញៀន(ម៉ាទឹកកក)ចំនួន០២កញ្ចប់តូច (ទំងន់០,១៨ក្រាម)

-សម្ភារ:វេចខ្ចប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន, ទូរសព្ទ័ចំនួន០១គ្រឿង, ម៉ូតូ០១គ្រឿងម៉ាក Suzuki Let’s ពណ័ស ពាក់ស្លាកលេខ ភ្នំពេញ 1BY 9338 ។  

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា÷ពួកខ្លួន ធ្លាប់ ជួញដូរ៥០ដងមកហើយ  ដោយថ្នាំញៀន០១កញ្ចប់មធ្យមតំលៃ ម្ភៃម៉ឺនរៀល និងយក មកច្រកថង់តូចៗ បាន ១២កញ្ចប់ តែពេលសមត្ថកិច្ចឃាត់ខ្លួន គឺយកមកតាមខ្លួនតែ០២ កញ្ចប់តូចប៉ុណ្ណោះ ។

បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ធាននគរបាលស្រុក កៀនស្វាយ  ហើយគោរពសុំគោលការថ្នាក់ដឹកនាំ ដើម្បីស្រាវជ្រាវតាមឃាត់ខ្លួន ក្រុមជន សង្ស័យដែលរត់គេចខ្លួនជាបន្តទៀត ៕