កំពង់ឆ្នាំង ៖
លោក ហ៊ូ ប៊ុនថន ប្រធានច្រកចេញចូលរដ្ឋបាលខេត្តកំពង់ឆ្នាំង បញ្ជាក់ អោយដឹងថា គិតត្រឹមថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ពលករដែលចំណាកស្រុក ទៅធ្វើការនៅប្រទេសថៃ បានវិលត្រឡប់មកស្រុកកំណើតវិញក្នុងខេត្តកំពង់ឆ្នាំង មានចំនួន២,៤៨៤ (២ពាន់៤រយ៨៤) នាក់ ក្នុងនោះស្រី១,០៦៥ (១ពាន់៦៥)នាក់ ស្មើនិង៦០ភាគរយ ក្នុងចំណោមពលករ ចំណាកស្រុកសរុបចំនួន៤,៣៤៩ (៤ពាន់៣រយ៤៩)នាក់។
លោក ហ៊ូ ប៊ុនថន បន្ថែមថាក្រោមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលនិងយកចិត្ត ទុកដាក់ពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងាបញ្ចេញ រថយន្តរដ្ឋបាល ជាច្រើនគ្រឿង ទៅទទួលពលករមកវិញនៅព្រំប្រទល់ជាយដែន មកដល់ គោលដៅសាលាខេត្ត និងបន្តជូនពលករទៅភូមិឋានកំណើត ដោយសុវត្ថិភាព។
គួរបញ្ជាក់ថា ពលករដែលចំណាកស្រុកនៅប្រទេសថៃ មានច្រកពីរ ក្នុងនោះ៖
ទី១/ ច្រកប៉ៃលិន ប៉ោយប៉ែត និងទី២/ ច្រកដូង ឬក៏ច្រកឡែម ចំពោះថ្ងៃនេះដោយសារ ច្រកប៉ៃលិន មានចំនួនពលករតិច ដូច្នេះក្រុមការងាររបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងបាន បំផ្លាស់ទី មកទទួលពលករនៅច្រកដូង វិញ៕
