បន្ទាប់ពីជំនួប លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានថ្លែងថា បេសកជនពិសេសរបស់សហរដ្ឋអាមេរិក គឺលោក ស្ទីវ វីដខូហ្វ (Steve Witkoff) បានធ្វើឲ្យ "មានការរីកចម្រើន" មួយចំនួននៅក្នុងជំនួបរបស់លោកជាមួយលោកប្រធានាធិបតីរុស្ស៊ី ពូទីន។ លោកប្រធានាធិបតី ត្រាំ បានបន្តថា លោកបានផ្តល់ព័ត៌មានទៅដល់សម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួនអំពីជំនួបរបស់លោក វីដខូហ្វ នឹងលោកប្រធានាធិបតូ ពូទីន ដែលផ្តោតលើការបញ្ចប់សង្រ្គាមរយៈពេល 3-1/2 មួយនេះ ដោយថា ភាគីទាំងពីរបានយល់ស្របថា ត្រូវតែបិទបញ្ចប់សង្រ្គាម ហើយពួកយើងនឹងធ្វើការឆ្ពោះទៅរកការបិទបញ្ចប់នេះក្នុងរយៈពេលប៉ុន្មានថ្ងៃ និងសប្តាហ៍ខាងមុខ។
