ភ្លើងឆេះព្រៃ បានជំរុញឲ្យមានការជម្លៀសមនុស្ស 1400 នាក់ចេញពីតំបន់ ខាស្ទីលី (Castille) និង លីអន (Leon) របស់ប្រទេសអេស្ប៉ាញ។ យោងតាមប្រភពពីអាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា យោងតាមលក្ខខណ្ឌអាកាសធាតុ ភ្លើងឆេះព្រៃជាច្រើនកន្លែង បានឆាបឆេះរាលដាលដល់ទីប្រជុំជន ដែលជំរុញឲ្យមានការជម្លៀសប្រជាជនចេញជាបន្ទាន់។