យោងតានសេចក្តីប្រកាស សីតុណ្ហភាពក្នុងប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់ នឹងកើនឡើងដល់ 40 អង្សាសេក្នុងរយៈប៉ុន្មានថ្ងៃខាងមុខនេះ។ យោងតាមទីភ្នាក់ងារឧតុនិយមប្រទេសអេស្ប៉ាញ កំដៅអាចនឹងកើនលើសពី 42°C នៅតំបន់មួយចំនួនជុំវិញទន្លេ ហ្គាឌីអាណា (Guadiana) ខណៈដែលការកើនឡើងនៃកំដៅនេះ រំពឹងថានឹងបន្តរហូតដល់យ៉ាងហោចណាស់ថ្ងៃព្រហស្បតិ៍ ទី7 ខែសីហាខាងមុខ។ គួរបញ្ជាក់ផងដែរថា រដូវក្តៅស្ងួត តែងតែកើតមានជាធម្មតានៅទូទាំងតំបន់ ប៉ុន្តែការកើនឡើងរលកកំដៅនេះ បានបង្កជាភ្លើងឆេះព្រៃយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ស្របពេលដែលមានការកើនឡើងកំដៅពិភពលោក។