លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានថ្លែងបញ្ជាក់ថា លោកចង់ជួបជាមួយមេដឹកនាំប្រទេសកូរ៉េខាងជើង គីម ជុងអ៊ុន នៅឆ្នាំនេះ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោកប្រធានាធិបតី ត្រាំ បានបន្តថា "ខ្ញុំមានទំនាក់ទំនងល្អខ្ញុំយល់ពីពួកគេ ខ្ញុំបានចំណាយពេលជាច្រើនជាមួយពួកគេ ហើយខ្ញុំចង់ជួបលោក គីម នៅឆ្នាំនេះ"។