បន្ទាយមានជ័យ៖
ប្រជាពលរដ្ឋរាប់ពាន់នាក់ បាននាំគ្នាមកតាមដានសកម្មភាពរបស់ ទាហានថៃ មិនអោយដាក់បន្លាលួសបន្ថែមនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរបីជាន់។
លោក តុល សារិន មេឃុំអូរបីជាន់ បានប្រាប់ថា៖ថ្ងៃនេះប្រជាពលរដ្ឋមានរាប់ពាន់នាក់មក ពីគ្រប់ទិសទីមកតាមដានសកម្មភាពរបស់ទាហានថៃដែលលួចមកដាក់បន្លាលួសរំលោភដែនអធិបតេយ្យរបស់កម្ពុជាកាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅចំណុចខាងត្បូង ប្រមាណជាង១០០ម៉ែត្រពីកន្លែងចាស់ស្ថិតភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោក បញ្ជាក់ថា៖នៅពេលដែលប្រជាពលរដ្ឋនាំគ្នាតាមដានសកម្មភាពការពារ ទាហានថៃ មិនអោយមកដាក់បន្លាលួស ហើយ ទទួលព័ត៌មានថាមានពលរដ្ឋថៃជាច្រើននាក់ដូចគ្នា ដែលបម្រុងមកព្រំដែនភូមិសាស្គ្រណង់ចាន់តែត្រូវបានកងកម្លាំងដាក់ប៉ុស្តិ៍ហាមឃាត់ ២គោលដៅ ដែលប្រមាណ៥០០ម៉ែត្រ ពីព្រំដែនកម្ពុជា.ថៃ ហើយស្នូរចាក់ធុងបាស់។
លោក កែវ តារ៉ារស្មី អភិបាលស្រុកអូរជ្រៅ បានកោតសសើរចំពោះស្មារតីបងប្អូនប្រជា ពលរដ្ឋ ថ្ងៃនេះរាប់ពាន់នាក់បាននាំគ្នាមកតាមដានសកម្មភាពការពារមិនអោយទាហានថៃ មកឈ្លានពានដែនអធិបតេយ្យកម្ពុជាដើម្បីរួមគ្នាការពារបូរណៈទឹកដី ឃើញថាពេញមួយ ថ្ងៃនេះ ទាហានថៃ មិនបានធ្វើសកម្មភាពរាយបន្លាលួសទៀតឡើយ៕