យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យការបាញ់គ្រាប់មីស៊ីលការពារដែនអាកាសថ្មី ក្នុងន័យសាកល្បងសមត្ថភាពប្រយុទ្ធរបស់ខ្លួន។ ប្រព័ន្ធអាវុធថ្មីនេះ បានបង្ហាញពី "ការឆ្លើយតបយ៉ាងរហ័ស" ចំគោលដៅ ជាពិសេសគឺគោលដៅយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចមីស៊ីល។ គួរបញ្ជាក់ផងដែរថា ការបាញ់សាកល្បងនេះ ធ្វើឡើងមុនជំនួបកំពូលរវាងលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងលោកប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង លី ជេយ៊ុង នៅថ្ងៃចន្ទ ទី25 ខែសីហានេះ ខណៈដែលកាលពីដើមខែនេះ លោកប្រធានាធិបតី គីម ក៏បានប្រកាសថ្កោលទោសសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ថា ជាការបង្កហេតុ។