លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបង្ហាញសុទិដ្ឋិនិយមអំពីលទ្ធភាពនៃសន្តិភាពរវាងលោកប្រធានាធិបតីរុស្ស៊ី ពូទីន និងលោកប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី។ លោកប្រធានាធិបតី ត្រាំ បានបញ្ជាក់ថា "យើងមានកិច្ចប្រជុំជាមួយលោកប្រធានាធិបតីពូទីននៅថ្ងៃនេះ ហើយខ្ញុំគិតថា វានឹងដំណើរការទៅយ៉ាងល្អ ប៉ុន្តែការប្រជុំដែលសំខាន់ជាងនេះ គឺជា ការប្រជុំរវាងលោកប្រធានាធិបតី ពូទីន និងលោកប្រធានាធិបតី ហ្សេលេនស្គី ដែលយើងកំពុងរៀបចំផែនការ។
