ដំណឹងដ៍មោទនភាពនេះ ត្រូវបានឯកឧត្តមលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បង្ហើបឱ្យដឹង អំឡុងពេលឯកឧត្តមដឹកនាំចេញដំណើរទៅក្រុមការងារទៅកាន់ប្រទេសឥណ្តូនេស៊ី កាលពីម្សិលមិញនេះនៅប្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ឯកឧត្តម ប៉ុន សុខ បានផ្ដល់បទសម្ភាសន៍ដូច្នះថា៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងអប់រំយុវជន និងកីឡា លោកបានដឹកនាំក្រុមការងារទៅកាន់ប្រទេសឥណ្តូនេស៊ី ដើម្បីចូលជួបសម្ដែងការគួរសមជាមួយអគ្គលេខាធិការអាស៊ាន ដើម្បីពិភាក្សា និងរៀបចំផែនការ ដ្បិតរាល់ប្រទេសម្ចាស់ផ្ទះ ត្រូវសហការជាមួយលេខាធិការដ្ឋានអាស៊ាន ដើម្បីធានាបាននូវការអនុវត្តក្នុងកិច្ចការទាំងអស់នេះ។
ឯកឧត្តម បានមានប្រសាសន៍ឱ្យដឹងទៀតថា នៅក្នុងជំនួបជម្រាបជូន អគ្គលេខាធិការដ្ឋានអាស៊ាន គឺភាគីកម្ពុជាយើង នឹងជម្រាបជូនអំពីផែនការមេ ដែលជារបៀបវិរៈនៃកិច្ចប្រជុំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកិច្ចប្រជុំទាំងពីរ។ ឯកឧត្តម អគ្គនាយក បានអះអាងថា ផែនការមេដែលយើងជម្រាប់ផ្តល់ជូន អគ្គលេខាធិការដ្ឋានអាស៊ាននេះ គឺកិច្ចដំណើរការបន្តរយៈពេល៥ឆ្នាំ ពីឆ្នាំ២០២៦ដល់ឆ្នាំ២០៣០ ដែលជាយន្តការអភិវឌ្ឍន៍វិស័យអប់រំកាយនិងកីឡា។
ឯកឧត្តម សង្ឈឹមជឿជាក់ថា កិច្ចប្រជុំទាំងពីរខាងលើ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នឹងទទួលបានជោគជ័យ ដោយប្រទេសអាស៊ានទាំងមូល និងទទួលយកនូវផែនការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ដែលជាការរៀបចំរបស់កម្ពុជា។
បើយោងតាម ការព្ជាក់បន្ថែម ពីឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គយករដ្ឋានកីឡា បានគូសបញ្ជាក់ថា សម្រាប់កិច្ចប្រជុំ ឧត្តមមន្រ្តីកីឡាអាស៊ានដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៦នោះ គឺ និងរៀបចំនៅខេត្តសៀមរាប ក្នុងអំឡុង ខែ តុលា ឆ្នាំ២០២៦ ដោយមានប្រទេសក្នុងតំបន់អាស៊ានចូលរួមប្រមាណជា១០ប្រទេស ក្នុងនោះប្រទេសទីម័រជាអ្នកអង្កេតការណ៍៕
