បាត់ដំបង៖
បុរសម្នាក់ ព្រោះតែជំងឺប្រចាំកាយ បានសម្រេចធ្វើអត្តឃាតដោយចង.ក សម្លា.ប់ខ្លួនឯងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រហែល០៧និង៣០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅក្នុងបន្ទប់ទឹកខាងត្បូងផ្ទះ ស្ថិតក្នុងភូមិនិគមក្រៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។
បើតាមការលើកឡើងរបស់ឈ្មោះ គុន ណារី អាយុ៥៦ឆ្នាំ ដែលត្រូវជាប្រពន្ធរបស់ជនរង គ្រោះ បានបញ្ជាក់ថា ជនរងគ្រោះជាប្តីឈ្មោះ សេង គឹមហុង អាយុ៦១ឆ្នាំ គាត់មានជំងឺ ប្រចាំកាយ(ជំងឺរលាកស្រោមខួរក្បាលនិងដុះផ្សិតក្នុងខួរក្បាលធ្ងន់ធ្ងរ) ហើយគាត់តែងតែ ត្អូញត្អែថាគ្មានលុយព្យាបាល លុះព្រឹកឡើង ក៏បានប្រទះឃើញជនរងគ្រោះចងកជាមួយខ្សែ អង្រឹងទៅ និងផ្ទោងឈើបន្ទប់ទឹកស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យកោសល្យវិច័យ ឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន បន្ទាប់មក ក៏បានប្រគល់អោយប្រពន្ធយករៀបចំធ្វើបុណ្យតាមប្រពៃណី៕