“ដូចា ខេត” (Doja Cat) ត្រៀមខ្លួនបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួននៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥ ខាងមុខនេះហើយ ដោយនាងបានបញ្ចេញក្របរូបភាព រួមជាមួយ Teaser របស់អាល់ប៊ុម “វ៉ាយ” (Vie) ដែលជាសមទ្ធិផលថ្មីរបស់ខ្លួន នៅលើបណ្តាញសង្គម កាលពីពេលថ្មីៗកន្លងទៅនេះ។ 

នៅក្នុងក្របរូបភាពនៃអាល់ប៊ុមថ្មីនេះ នាងបានដេកនៅលើផ្កាកុលាប ព្រមជាមួយខ្លឹមសារ ដែលបានប្រែសម្រួលយ៉ាងដូច្នេះថា៖ “ថ្ងៃនេះខ្ញុំនឹងឱ្យអ្នកគាំទ្រទាំងអស់ធ្វើការបញ្ជាទិញ “វ៉ាយនីល និង ស៊ីឌី” (vinyl & CD) អាល់ប៊ុម “វ៉ាយ” (Vie) ដែលមានចុះហត្ថលេខាពិសេសរបស់ខ្ញុំ! ជារៀងរាល់សប្តាហ៍ ខ្ញុំនឹងនឹងទម្លាក់អាល់ប៊ុមថ្មីផ្តាច់មុខនៅក្នុងហាងរបស់ខ្ញុំ ដូច្នេះសូមរង់ចាំតាមដានបន្ថែមទៀត រួមទាំងផ្ទាំង “វ៉ាយនីល” (vinyl) ដំបូងពី “ឡើប លែងវីត ខឹឡេកស្ហឹន” (Love Languages Collection) របស់ខ្ញុំផងដែរ”។

យ៉ាងណាមិញ បើតាមការឱ្យដឹងនៅក្នុងអាល់ប៊ុមនេះ មានទាំងអស់ ១៥ Tracks ដែលពោរពេញទៅដោយអត្ថរសតន្ត្រីដែលទទួលបានឥទ្ធិពលពីទសវត្សរ៍ ៧០ និង ៨០ ដោយអាល់ប៊ុមខាងលើនេះ នឹងឆ្លុះបញ្ចាំងពីការរីកលូតលាស់របស់ “ដូចា ខេត” (Doja Cat) តាមបែបបទរបស់នាង។ មិនតែប៉ុណ្ណោះ នាងនឹងនាំប្រិយមិត្តអ្នកស្តាប់ ឱ្យយល់កាន់តែស៊ីជម្រៅពី ស្នេហា ជីវិត និងភាពមិនច្បាស់លាស់ដែលបានកើតមាននៅក្នុងរឿងទាំងនោះជាដើម៕