ព្រះវិហារ ៖
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹក រងព្រះវិហារ ឬមេយោធាខេត្តព្រះវិហារ បានចេញមកច្រានចោលគណនី Facebook មួយដែលជនអនាមិកជាអ្នកបង្កើតឡើង ហើយដាក់តាំងរូបរបស់លោកនូវ Profile ដែលនាំឲ្យមានការយល់ច្រឡំ។
គណនី Facebook ឈ្មោះ Amy Richard310(អាមមី រីឆាត ៣១០) ដែលបានដាក់តាំងរូបលោកឧត្តមសេនីយ៍ ទោ ច័ន្ទ សុភ័ក្ដ្រា តែងបង្ហោះព័ត៌មានមិនពិត បង្ខូចកេរ្ដិ៍ឈ្មោះថ្នាក់ដឹកនាំដែលធ្វើឲ្យ មហាជនមានការយល់ច្រឡំ។
ជំនួយការរបស់លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា បានបញ្ជាក់បែបនេះថា «ក្នុងនាម ខ្ញុំបាទ ជាជំនួយការរបស់ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងព្រះវិហារ សូមជំរាបជូនជាដំណឹងដល់ថ្នាក់ដឹកនាំ និងបងប្អូនប្រជា ពលរដ្ឋ និងជនរួមជាតិទាំងអស់មេត្តាជ្រាបថា អាខោន Facebook ដែលមានឈ្មោះ Amy Richard 310 និងដាក់តាំងរូបឯកឧត្ដម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ខាងលើនេះ ពុំមែនជាអាខោនពិតប្រាកដឡើយ ដោយមានជនខិលខូច បានបង្កើតឡើង ដើម្បីបង្ហោះពត៌មានមិនពិតប្រាកដ បង្ខូចកេរ្ដិ៍ឈ្មោះដល់ថ្នាក់ដឹកនាំធ្វើឲ្យមានការយល់ច្រលំ ដូចហេតុនេះ ខ្ញុំបាទសូមជំរាបជូនជាដំណឹងដល់ថ្នាក់ដឹកនាំ និងសាធារណជន សូមជ្រាប ជាព័ត៌មានសូមអរគុណ»៕
