ភ្នំពេញ៖ 

បុរសម្នាក់ បានបើករថយន្តម៉ាហាយឡែនឌ័រមួយគ្រឿងឆ្លងកាត់ផ្លូវបំបែកជាបួនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្ត GACបើកឆ្លងផ្លូវដូចគ្នាចំពីមុខចំហៀងខាងស្តាំពេញទំហឹងបណ្តាលឲ្យរងការខូចខាតធ្ងន់ធ្ងរទាំងសងខាង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងនាវេលាម៉ោង១២:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៨ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវ១០៦កែងផ្លូវព្រះនរោត្តម សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក GACពណ៌ខ្មៅមួ៦គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AM-9211 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ទិសដៅពីត្បូងទៅជើងឆ្លងកាត់ផ្លូវបំបែកជាបួន     ខណៈពេលបើកឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងទៀតម៉ាកហាយឡែនឌ័រពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2AU-6764 បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវ ១០៦ទិសដៅពីកើតទៅលិចឆ្លងផ្លូវបំបែកជាបួនដូចគ្នាក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្ត GAC ចំពីមុខចំហៀងខាងស្តាំយ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្តរងការខូចខាតទាំងសងខាងធ្ងន់ធ្ងរ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។

ក្រោយកើតហេតុខាងលើ ដោយភាគីសងខាងសម្រួលគ្នាមិនត្រូវ សមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕