ភ្នំពេញ៖
រថយន្តម៉ាក Hyundai starex បើកបរដោយបុរសជនជាតិចិនក្នុងស្ថានភាពស្រវឹង ក៏ជ្រុលទៅបុកនិងរបាំងថ្មពុះចែកផ្លូវ បណ្ដាលឲ្យរថយន្តក្រឡាប់រងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥ព្រឹកថ្ងៃទី២០ខែសីហាឆ្នាំ២០២៥ជិតក្រសួងអភិវឌ្ឍន៍ជនបទ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសជនជាតិចិនម្នាក់ បានបើករថយន្តម៉ាក Hyundai starex ពាក់ស្លាកលេខភ្នំពេញ2BC 8896 បើកធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ហើយអ្នកបើកបរស្ថិតក្នុងស្ថានស្រវឹងភាពស្រវឹង។ លុះមកដល់ចំនុចកើតហេតុ ក៍ស្រាប់តែរេចង្កូតជ្រុលទៅបុកនិងរបាំងថ្មពុះចែកផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការក្រឡាប់ផ្ញើរជើងមួយចំហៀង រងការខូចខាតផ្នែកខាងមុខ និងចំហៀងខាងស្ដាំយ៉ាងដំណំ តែមិនគ្រោះថ្នាក់ដល់មនុស្ស គ្រាន់តែអ្នកបើកស្ថិតក្នុងស្ថានស្រវឹងត្រូវសមត្ថកិច្ចឃាត់ប្រគល់អោយផ្នែកជំនាញចរាចរណ៍បន្ត ។
ដោយឡែក របាំងថ្មពុះចែកផ្លូវវិញ រងការខូចខាតខ្ទាតរលំទ្រង់ទ្រាយដើមអស់មួយ៥កង់អែរណោះ ។ ក្រោយកើតហេតុ មធ្យោបាយរួមទាំងអ្នកបើកបរ ត្រូវសមត្ថកិច្ចជំនាញចរាចរណ៍វាស់វែងស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករងចាំដំណោះស្រាយតាមនិតិវិធី ៕
