យុវជនអាយុក្រោម១៨ឆ្នាំក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទឈរនៅកំពូលតារាងបណ្ដោះអាសន្ន មាន៩ពិន្ទខណៈយុវជនអាយក្រោម១៦ឆ្នាំកងយោធពលខេមរភូមិន្ទឈរចំណាត់លេខ៣បណ្ដោះអាសន្ន មាន៦ពិន្ទុក្នុងដៃ ក្រោយប្រកួតបាន៣ប្រកួតដូចគ្នា នៃការប្រកួតការប្រកួតជម្រើសជើងឯកខេមបូឌានលីគយុវជនអាយុក្រោម ១៦ឆ្នាំ និង១៨ឆ្នាំ ឆ្នាំ២០២៥/២០២៦ ដោយមានសមាសភាពក្រុមចំនួន១០ ចូលរួមប្រកួតប្រជែងគ្នា។

ចំពោះលទ្ធផលនៃការប្រកួតជម្រើសជើងឯកខេមបូឌានលីគយុវជនអាយុក្រោម ១៦ឆ្នាំ ឆ្នាំ២០២៥-២៦កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ក្រុមយុវជនរបស់ភ្នំពេញក្រោនបានយកឈ្នះក្រុមយុវជនរបស់ក្លិបបឹងកេតក្នុងលទ្ធផល ២ទល់និង១ នៅទីលានហ្វឹកហាត់របស់ក្លិបភ្នំពេញក្រោន,ក្រុមយុវជនសាលាតម្រង់ទិសរាជធានីភ្នំពេញ ប្រកួតស្មើរគ្នាជាមួយក្រុមយុវជនក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ២ទល់និង២ នៅទីលានវិទ្យាល័យច្បារអំពៅ,ក្រុមយុវជនក្លិបបាល់ទាត់វិសាខា បានប្រកួតឈ្នះក្រុមយុវជនរបស់ក្លិបបាល់ទាត់អង្គរថាយហ្គឺរក្នុងលទ្ធផល៤ទល់និង១ នៅទីលានហ្វឹកហាត់របស់ក្លិបបាល់ទាត់វិសាខាកប់ស្រូវ,ក្រុមយុវជនសាលាតម្រង់ទិសខេត្តកំពង់ឆ្នាំងប្រកួតចាញ់ក្រុមយុវជនកងយោធពលខេមរភូមិន្ទក្នុងលទ្ធផល០ទល់និង៦នៅទីលានក្នុងវិទ្យាល័យហ៊ុនសែន កំពង់ត្រលាច ខណៈក្រុមយុវជនអាយ អេស អាយ ដង្កោសែនជ័យ បានប្រកួតស្មើរគ្នា ១ទល់និង១ ជាមួយយុវជនរបស់សាលាបាល់ទាត់ជាតិបាទី នៅទីលាន AIA KMH Park ។ 

 ដោយឡែកនៅថ្ងៃដដែលនោះចំពោះលទ្ធផលនៃការប្រកួតជម្រើសជើងឯកខេមបូឌានលីគយុវជនអាយុក្រោម ១៨ឆ្នាំ ក្រុមយុវជនរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន ប្រកួតស្មើគ្នា១ទល់និង១ ជាមួយក្រុមយុវជនរបស់ក្លិបបាល់ទាត់បឹងកេត,ក្រុមយុវជនសាលាតម្រង់ទិសរាជធានីភ្នំពេញ ប្រកួតចាញ់ក្រុមយុវជនក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ២ទល់និង៥ ,ក្រុមយុវជនក្លិបបាល់ទាត់វិសាខា ប្រកួតឈ្នះ ក្រុមយុវជនក្លិបបាល់ទាត់អង្គរថាយហ្គឺរ ៣ទល់និង១ ,ក្រុមយុវជនសាលាតម្រង់ទិសខេត្តកំពង់ឆ្នាំងប្រកួតចាញ់ក្រុមយុវជនកងយោធពលខេមរភូមិន្ទក្នុងលទ្ធផល១ទល់និង៥នៅទីលានក្នុងវិទ្យាល័យហ៊ុនសែន កំពង់ត្រលាច ខណៈក្រុមយុវជនអាយ អេស អាយ ដង្កោសែនជ័យ បានប្រកួតស្មើរគ្នា ១ទល់និង១ ជាមួយយុវជនរបស់សាលាបាល់ទាត់ជាតិបាទី នៅទីលាន AIA KMH Park ។