អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ផុនចាប់ របស់ប្រទេសប៉ាគីស្ថានបានចេញរបាយការណ៍បញ្ជាក់ពីការខូចខាតដោយគ្រោះទឹកជំនន់ ដោយមនុស្ស 1.5 លាននាក់ និងភូមិចំនួន 2308 បានរងផលប៉ះពាល់ធ្ងន់ធ្ងរដោយគ្រោះទឹកជំនន់។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិក៏បានបញ្ជាក់ថា គិតចាប់ពីរដូវមូសុងចូលមកដល់រហូតមកដល់ពេលនេះ មានមនុស្សចំនួន 820 នាក់ហើយបានស្លាប់ នៅក្នុងប្រទេសប៉ាគីស្ថាន ខណៈដែលអាជ្ញាធរប្រទេសប៉ាគីស្ថានបានជម្លៀសមនុស្សជាង 1 លាននាក់ចេញពីភាគខាងកើតនៃប្រទេស បន្ទាប់ពីប្រទេសឥណ្ឌា ប្រកាសបើកទំនប់ទឹកធំៗរបស់ខ្លួន។
