គ្រោះថ្នាក់ចរាចរណ៍នៅប្រទេសម៉ិកស៊ិកូ សម្លាប់មនុស្ស 10 នាក់ និងជាង 60 នាក់ទៀត រងរបួស
International • September 09, 2025
មនុស្សយ៉ាងហោចណាស់ 10 នាក់បានស្លាប់ក្នុងនោះរួមមានស្រ្តី 7 នាក់ និងបុរស 3 នាក់ និង 61 នាក់ផ្សេងទៀតរងរបួស នៅពេលដែលរថភ្លើងដឹកទំនិញ បានបុកជាមួយរថយន្តក្រុងនៅក្នុងប្រទេសម៉ិកស៊ិកូ។ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងនៅក្នុងតំបន់ឧស្សាហកម្មមួយកន្លែងក្នុងរដ្ឋ មីឆាវកាន់ (Michoacan) របស់ប្រទេសម៉ិកស៊ិកូ។