មនុស្សយ៉ាងហោចណាស់ 1000 នាក់ បានស្លាប់ បន្ទាប់ពីគ្រោះមហន្តរាយបាក់ដីកប់ភូមិមួយកន្លែងនៅតំបន់ភ្នំ ម៉ារ៉ា ភាគខាងលិចប្រទេសស៊ូដង់ ដោយបន្សល់ទុកតែមនុស្សម្នាក់គត់ នៅរស់រានមានជីវិត។ យោងតាមសេចក្តីថ្លែងការណ៍ គ្រោះមហន្តរាយបាក់ដីនេះ បានកើតឡើងកាលពីថ្ងៃទី 1 ខែកញ្ញា បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងអស់រយៈពេលជាច្រើនថ្ងៃ។ អាជ្ញាធរប្រទេសស៊ូដង់ បានអំពាវនាវដល់អង្គការសហប្រជាជាតិ និងទីភ្នាក់ងារជំនួយអន្តរជាតិ ឲ្យជួយស្វែងរកសាកសពជនរងគ្រោះដែលកំពុងកប់ជាប់ក្រោយដី ដែលក្នុងនោះរួមមានទាំងបុរស ស្ត្រី និងកុមារ។