ប្រទេសអូស្ត្រាលីបានបញ្ជាក់កាលពីថ្ងៃពុធ ទី10 ខែកញ្ញាថា ខ្លួននឹងចំណាយប្រាក់ចំនួន 1.7 ពាន់លានដុល្លារអូស្ត្រាលី ឬស្មើនឹងប្រមាណ 1.1 ពាន់លានដុល្លារអាមេរិក លើនាវាពិឃាតគ្មានមនុស្សបើកក្រោមសមុទ្រ ហ្គូស ស្ស៊ាក "Ghost Shark" ដែលអភិវឌ្ឍឡើងដោយកងកម្លាំងការពាររបស់ខ្លួន និងក្រុមហ៊ុន អែនឌូរីល អីនដើស្រ្ទី (Anduril Industries) របស់សហរដ្ឋអាមេរិក សម្រាប់ការឃ្លាំមើល និងវាយប្រហារ។ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក រីឆាដ ម៉ាល (Richard Marles) បាននិយាយថា នាវាពិឃាតគ្មានមនុស្សបើក ហ្គូស ស្ស៊ាក នឹងបំពេញសមត្ថភាពបន្ថែមរបស់កងនាវាចរ និងនាវាមុជទឹករបស់ប្រទេសអូស្ត្រាលី។ គួរបញ្ជាក់ផងដែរថា កិច្ចសន្យាជាមួយក្រុមហ៊ុន អែនឌូរីល គ្របដណ្តប់លើការដឹកជញ្ជូន ការថែទាំ និងការអភិវឌ្ឍន៍បន្តនៃនាវាពិឃាតគ្មានមនុស្សបើក ហ្គូស ស្ស៊ាក ក្នុងរយៈពេល 5 ឆ្នាំខាងមុខ។