ទាហាន 12 នាក់ត្រូវបានសម្លាប់នៅភាគពាយព្យប្រទេសប៉ាគីស្ថាន ក្នុងការវាយឆ្មក់ដោយពួកសកម្មប្រយុទ្ធអ៊ីស្លាមលើក្បួនកងទ័ពនៅតំបន់ភ្នំ បាដា ក្បែរព្រំដែនជាមួយប្រទេសអាហ្វហ្គានីស្ថាន។ យោងតាមសេចក្តីថ្លែងការណ៍ ទាហានប៉ាគីស្ថានចំនួន 12 នាក់ និងពួកសកម្មប្រយុទ្ធ 13 នាក់ ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នានេះ។ គួរបញ្ជាក់ផងដែរថា ក្រុមតាលីបង់ប៉ាគីស្ថាន ដែលជាក្រុមជីហាដ ដែលមានមូលដ្ឋាននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ។