កងទ័ពជើងទឹកប្រទេសអែលសាវ៉ាឌ័រ រឹបអូសបានគ្រឿងញៀនចំនួន 1.4 តោន

International • September 17, 2025
កងទ័ពជើងទឹកប្រទេសអែលសាវ៉ាឌ័រ រឹបអូសបានគ្រឿងញៀនចំនួន 1.4 តោន

កងទ័ពជើងទឹកប្រទេសអែលសាវ៉ាឌ័រ រឹបអូសបានថ្នាំញៀនចំនួន 1.4 តោន ដែលអណ្តែតក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ យោងតាមរបាយការណ៍ ការរកឃើញនេះបង្ហាញថា ក្រុមអ្នកជួញដូរគ្រឿងញៀន បានសម្រេចបោះបង់ចោលគ្រឿងញៀនទាំងនេះ ដើម្បីគេចខ្លួនពីការតាមចាប់របស់កងទ័ពជើងទឹក។ យោងតាមអាជ្ញាធរ គ្រឿងញៀនទាំងនេះ មានតម្លៃប្រមាណ 35 លានដុល្លារ ខណៈដែលប្រតិបត្តិការចុងក្រោយនេះ ជំរុញឲ្យការរឹបអូសគ្រឿងញៀនសរុបប្រចាំឆ្នាំ 2025 នេះ កើនដល់ជាង 21 តោននៅសមុទ្រ និងប្រមាណ 71 តោន ចាប់តាំងពីលោកប្រធានាធិបតី ណាយិប ប៊ូគេលេ ចូលកាន់តំណែង។





x Enlarged Image