បាតុកម្មហិង្សាបានផ្ទុះឡើងនៅក្នុងទីក្រុង ខាត់ម៉ាន់ឌូ របស់ប្រទេសនេប៉ាល់ ខណៈដែលក្រុមបាតុករ បានព្យាយាមសម្រុកចូលបរិវេណអគារសភាជាតិ យោងតាមការខឹងសម្បារចំពោះការបិទប្រព័ន្ធផ្សព្វផ្សាយសង្គម និងអំពើពុករលួយ។ យោងតាមអាជ្ញាធរ នេះ ជាភាពចលាចលដ៏អាក្រក់បំផុតរបស់ប្រទេសនេប៉ាល់ក្នុងរយៈពេលជាច្រើនទសវត្សរ៍ដែលបានឆក់យកជិវិតមនុស្សយ៉ាងហោចណាស់ 19 នាក់ និងប្រមាណ 100 នាក់ទៀតរងរបួស នៅក្នុងការប៉ះទង្គិចគ្នារវាងកងកម្លាំងប៉ូលីស និងក្រុមបាតុករនេះ ដែលបានជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ្សាម៉ា អូលី លាលែងចេញពីតំណែងកាលពីថ្ងៃអង្គារ ទី9 ខែកញ្ញា។ គួរបញ្ជាក់ផងដែរថា ប្រទេសនេប៉ាល់បានបិទការចូលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន រួមទាំងកម្មវិធី Facebook កាលពីសប្តាហ៍មុន ជុំវិញការបង្ក្រាបលើគណនីយ Fake Account ឬគណនីយក្លែងក្លាយ ដោយរដ្ឋាភិបាលនេប៉ាល់បាននិយាយថា អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលប្រើប្រាស់គណនីយក្លែងក្លាយ បាននឹងកំពុងផ្សព្វផ្សាយពាក្យសំដីញោះញ៉ុង និងព័ត៌មានក្លែងក្លាយ ព្រមទាំងប្រព្រឹត្តិការក្លែងបន្លំ និងឧក្រិដ្ឋកម្មផ្សេងៗ។