លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានថ្លែងបញ្ជាក់ថា សេតវិមានសហរដ្ឋអាមេរិក បានត្រៀមខ្លួនជាស្រេចដើម្បីឆ្ពោះទៅរកការដាក់ទណ្ឌកម្មដំណាក់កាលទីពីរប្រឆាំងនឹងប្រទេសរុស្ស៊ី ស្របពេលនៃការជាប់គាំងកិច្ចចរចាសន្តិភាពសម្រាប់សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក ស្កត ប៊េសសិន (Scott Bessent) ក៏បានបញ្ជាក់ថា សហរដ្ឋអាមេរិក បានត្រៀមដើម្បីបង្កើនសម្ពាធលើប្រទេសរុស្ស៊ី នឹងថា ពួកគេត្រូវការដៃគូអឺរ៉ុប ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងដែលនឹងនាំប្រទេសរុស្ស៊ីទៅកាន់តុចរចា។