គិតត្រឹមថ្ងៃសុក្រុ ទី5 ខែកញ្ញានេះ ចំនួនអ្នកស្លាប់ដោយគ្រោះមហន្តរាយរញ្ជួយដីនៅប្រទេសអាហ្វហ្គានីស្ថាន បានកើនឡើងដល់ 2205 នាក់ និង 3640 នាក់ផ្សេងទៀតរងរបួស។ គ្រោះរញ្ជួយដី បានវាយប្រហារទីក្រុង ចាឡាឡាបាដ របស់ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃទី 31 ខែសីហា ខណៈដែលប្រតិបត្តិការជួយសង្គ្រោះនៅតែបន្តធ្វើឡើង យោងតាមរបាយការណ៍បញ្ជាក់ថា មានមនុស្សជាច្រើននៅជាប់ក្រោមគំនរបាក់បែកនៃលំនៅដ្ឋានដែលដួលរលំ។
