ថ្ងៃព្រហស្បត្តិ៍ ទី11 ខែកញ្ញា គឺជាថ្ងៃខួបលើកទី 24 នៃការវាយប្រហារលើអគារពាណិជ្ជកម្ម និងមន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក ដែលបានសម្លាប់មនុស្សប្រមាណ 3000 នាក់។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី 11 ខែកញ្ញា ឆ្នាំ 2001 យន្តហោះទីមួយ ក្នុងចំណោមយន្តហោះចំនួនពីរគ្រឿង បានបើកបុកអគារភ្លោះពាណិជ្ជកម្មដែលមានមនុស្សរាប់ពាន់នាក់ កំពុងបំរើការ ខណៈដែលលោក អូសាម៉ា ប៊ីនឡាដិន និងក្រុមអាល់កៃដា បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារយន្តហោះអត្តឃាតនេះ កាលពី 24 ឆ្នាំមុន ដែលបង្កឲ្យផ្ទុះសង្គ្រាមដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។