កាលពីថ្ងៃព្រហស្បតិ៍ ទី11 ខែកញ្ញា តុលាការសហព័ន្ធកំពូលរបស់ប្រទេសប្រេស៊ីល បានកាត់ទោសអតីតលោកប្រធានាធិបតីប្រទេសប្រេស៊ីល ចា ប៊ុលសូណារូ ពីបទគ្រោងធ្វើរដ្ឋប្រហារដើម្បីបន្តកាន់អំណាច បន្ទាប់ពីចាញ់ការបោះឆ្នោតកាលពីឆ្នាំ 2022 ជាសេចក្តីសម្រេចដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលធ្វើឲ្យលោក ប៊ុលសូណារូ ក្លាយជាអតីតប្រធានាធិបតីដំបូងគេក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសប្រេស៊ីល ដែលត្រូវបានកាត់ទោស។ ចៅក្រមបានប្រកាសថា តុលាការភាគច្រើនបានរកឃើញថា លោក ប៊ុលសូណារូ វ័យ 70 ឆ្នាំ មានទោស ពីបទដឹកនាំអង្គការឧក្រិដ្ឋកម្មប្រដាប់អាវុធ ប៉ុនប៉ងលុបបំបាត់ចោលនូវនីតិរដ្ឋប្រជាធិបតេយ្យ និងរៀបចំការធ្វើរដ្ឋប្រហារ ដោយបានសម្រេចផ្តទ្ទាទោល លោក ប៊ុលសូណារូ ឲ្យជាប់ពន្ធធនាគាររយៈពេល 27 ឆ្នាំ 3 ខែ។