នារដូវកាលឆ្នាំ២០២៥/២៦ មានក្រុមចំនួន ៣នៃលីគកំពូលកម្ពុជា ដែលមិនទាន់ស្គាល់ពាក្យថា ចាញ់គិតត្រឹមការប្រកួតសប្ភាហ៍ទី៣ ខណៈ៨ក្រុមផ្សេងទៀត បានស្កាល់ពាក្យស្មើរ ចាញ់ឈ្នះ ខ្លះៗ ហើយនោះ ។
ទី១ ក្រុមការពារដំណែងជើងឯករដូវកាលឆ្នាំចាស់២០២៤/២៥ ព្រះខ័នរាជស្វាយរៀង ៣ប្រកួតកន្លងមកមិនទាន់ស្គាល់ពាក្យថា ស្មើ ឬក៏ចាញ់នោះទេដោយប្រកួតឈ្នះក្រុមបឹងកេតក្នុងលទ្ធផល៣ទល់និង០,យកឈ្នះក្រុមអង្គរថាយហ្គឺរ ក្នុងលទ្ធផល៣ទល់និង០ និងបន្តយកឈ្នះ ក្រុមណាហ្គាវើល ក្នុងលទ្ធផល៣ទល់និង0 បំបែកកំណត់ត្រា៣ទល់និង០ បីប្រកួតជាប់គ្នា កំពុងឈរនៅកំពូលតារាងបណ្ដោះអាសន្នមាន៩ពិន្ទក្នុងដៃ ត្រៀមជួបក្រុមវិសាខា នៅកីឡដ្ឋានព្រីនស៍ នៅថ្ងៃទី១៤ កញ្ញា ២០២៥ ខាងមុខ។
ទី២ ក្រុមកងយោធពលខេមរភូមិន្ទ ដោយដើមរដូវកាលនេះហាក់មានភាពប្លែកជាងរដូវកាលឆ្នាំចាស់ ដោយបានចាប់ឆ្នោតប៉ះចំសុទ្ធតែក្រុមខ្លាំងៗក្នុងតំណែងTop6 ឆ្នាំចាស់ ប៉ុន្តែ៣ប្រកួតកន្លងមក ក្រុមកងយោធពលខេមរភូមិន្ទធ្វើបានយ៉ាងល្អ ក្រោមការដឹកនាំប្រកួតពីសំណាក់គ្រូបង្គោល លោក ភា សុភត្ត្រា សង្កេតឃើញថាមិនទាន់ស្គាល់ភាពចាញ់នោះទេ ដោយប្រកួតទី១បើករដូវកាលបាន យកឈ្នះក្រុមវិសាខា ក្នុងលទ្ធផល២ទល់និង១ នៅក្នុងដីរបស់ខ្លួន ,ប្រកួតស្មើគ្នា១ទល់និង១ ជាមួយក្រុមណាហ្គាវើលដ៍នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ និងប្រកួតស្មើគ្នា ក្នុងដ៏របស់ខ្លួនជាមួយក្រុមភ្នំពេញក្រោន ក្នុងលទ្ធផល ១ទល់និង១ ដែរនោះ ធ្វើឲ្យក្រុមកងយោធពលខេមរភូមិន្ទ មាន៥ពិន្ទុឈរ នៅចំណាត់ថ្នាក់លេខ៣បណ្ដោះអាសន្ន ត្រៀមជួបជាមួយក្រុមបឹងកេត នៅថ្ងៃទី១៤ កញ្ញា ឆ្នាំ២០២៥ ដែលជាការប្រកួតទី៤របស់ខ្លួន នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ចំណែកទី៣ ក្រុមភ្នំពេញក្រោន ទើបតែបាន២ប្រកួត តែមិនទាន់ស្គាល់ពាក្យថា ចាញ់នៅនោះឡើយ ផលសងគ្រាប់បាល់ក៏មានតែ២គ្រាប់ដែរនោះ ។ដោយ២ប្រកួតរបស់ភ្នំពេញក្រោន ប្រកួតស្មើរគ្នាជាមួយក្រុមបឹងកេត ក្នុងលទ្ធផល១ទល់និង១ នៅកីឡដ្ឋានជាតិអូឡាំពិក និងប្រកួតស្មើគ្នាជាមួយក្រុមកងយោធពលខេមរភូមិន្ទក្នុងលទ្ធផល១ទល់និង១ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ធ្វើឲភ្នំពេញក្រោន ឈរនៅចំណាត់ថ្នាក់លេខ៩បណ្ដោះអាសន្ន ត្រៀមជួបជាមួយក្រុមឡាយ ខេត្តព្រះសីហនុ ដែលជាប្រកួតទី៣ របស់ខ្លួននៅពាក់កណ្ដាលខែកញ្ញ ឆ្នាំ២០២៥នេះ។
យ៉ាងណាមិញ សម្រាប់ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា នឹងវិលត្រលប់មកវិញចាប់ពីថ្ងៃទី១៣ កញ្ញ ឆ្នាំ២០២៥ខាងមុខនេះ ក្រោយថ្ងៃសម្រាប់ FIFA DAY ត្រូវបានបញ្ចប់។
