យោងតាមក្រសួងមហាផ្ទៃប្រទេសអេក្វាឌ័របានរាយការណ៍ថា កងកម្លាំងប៉ូលីសប្រទេសអេក្វាឌ័ររាប់រយនាក់ បានរឹបអូសទ្រព្យសម្បត្តិអចលនទ្រព្យគិតជាទឹកប្រាក់សរុបប្រមាណ 313 លានដុល្លារអាមេរិក នៅក្នុងការវាយឆ្មក់លើទីតាំងដែលកាន់កាប់ដោយក្រុមប្រដាប់អាវុធធំៗនៅក្នុងប្រទេស។ យោងតាមក្រសួង ក្រុមប្រដាប់អាវុធទាំងនេះ កំពុងបញ្ជូលលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុជាតិ ពីសកម្មភាពខុសច្បាប់ ដូចជាអំពើឧក្រិដ្ឋកម្មទាក់ទងនឹងការជួញដូរគ្រឿងញៀន។ នៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម លោកប្រធានាធិបតី ដានីញែល ណូបាវ (Daniel Noboa) បានពណ៌នាប្រតិបត្តិការនេះ ថាជា "ការវាយប្រហារដ៏ធំបំផុតលើឧក្រិដ្ឋជន នៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសអេក្វាឌ័រ"។