មនុស្សយ៉ាងហោចណាស់ម្នាក់បានស្លាប់ និង 38 នាក់ទៀតបាត់ខ្លួននៅក្រោមគំនរបាក់បែក បន្ទាប់ពីបាក់រលំអគារសាលារៀនដែលកំពុងសាងសង់មួយកន្លែងនៅក្នុងខេត្ត ចាវ៉ា របស់ប្រទេសឥណ្ឌូនេស៊ី។ យោតាមទីភ្នាក់ងារគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី បានឲ្យដឹងថា មុនពេលនៃការបាក់រលំ មានមនុស្សរាប់សិបនាក់ កំពុងអធិស្ឋាននៅជាន់ផ្ទាល់ដីនៃអគារ ហើយបន្ទាប់ពីការបាក់រលំ មនុស្សប្រមាណ 100 នាក់ត្រូវបានជួយសង្គ្រោះ ដោយប្រមាណ 80 នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។