រុស្ស៊ីបានបើកការវាយប្រហារតាមផ្លូវអាកាសដ៏ធំបំផុតលើប្រទេសអ៊ុយក្រែន ដោយបានសម្លាប់មនុស្ស 3 នាក់ និងកម្ទេចអគាររដ្ឋាភិបាលរបស់ប្រទេសអ៊ុយក្រែនក្នុងទីក្រុង គៀវ។ នេះជាការវាយប្រហារលើកទីមួយហើយចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី ជាមួយនឹងយន្តហោះគ្មានមនុស្សបើកចំនួន 805 គ្រឿង និងគ្រាប់មីស៊ីល 13 គ្រាប់លើប្រទេសអ៊ុយក្រែន ខណៈដែលកងកម្លាំងការពារអ៊ុយក្រែន បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន 751 គ្រឿង និងកាំជ្រួចមីស៊ីលចំនួន 4 គ្រាប់។
