ក្រុមឧទ្ទាមនៃកងកម្លាំងសម្ព័ន្ធមិត្តប្រជាធិបតេយ្យ បានសម្លាប់ជនស៊ីវិលប្រមាណ 50 នាក់នៅក្នុងពិធីបុណ្យសពមួយកន្លែងនៅភាគខាងកើតប្រទេសកុងហ្គោ ដែលនេះ ជាការវាយប្រហារទ្រង់ទ្រាយធំចុងក្រោយបង្អស់ ដោយក្រុមដែលគាំទ្រដោយក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម។ គួរបញ្ជាក់ផងដែរថា ក្រុមឧទ្ទាមនៃកងកម្លាំងសម្ព័ន្ធមិត្តប្រជាធិបតេយ្យ ស្ថិតក្នុងចំណោមកងជីវពលមួយចំនួន ដែលប្រយុទ្ធដណ្តើមទឹកដី និងធនធាននៅតំបន់សម្បូរដោយរ៉ែនៅភាគខាងកើតប្រទេសកុងហ្គោ ដោយកាលពីខែកក្កដា ក្រុមឧទ្ទាមនៃកងកម្លាំងសម្ព័ន្ធមិត្តប្រជាធិបតេយ្យ បានបើកការវាយប្រហារលើព្រះវិហារមួយកន្លែង ដោយបានសម្លាប់ មនុស្ស 38 នាក់ និងកាលពីខែមុន ក៏បានបើកការវាយប្រហារសម្លាប់ជនស៊ីវិលជាង 50 នាក់។