ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា កើនដល់ 64.800 នាក់ហើយ

International • September 15, 2025
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា កើនដល់ 64.800 នាក់ហើយ

គិតត្រឹមថ្ងៃអាទិត្យ ទី14 ខែកញ្ញា ចំនួនជនជាតិប៉ាឡេស្ទីនដែលស្លាប់ដោយការវាយប្រហាររបស់យោធាអីស្រាអែលនៅតំបន់ហ្គាហ្សា បានកើនឡើងដល់ 64.800 នាក់ និងប្រមាណ 164.264 នាក់ទៀតរងរបួស។ យោងតាមសេចក្តីថ្លែងការណ៍ ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ យោធាអីស្រាអែល បានបើកការវាយប្រហារបានសម្លាប់មនុស្ស 47 នាក់ និង 205 នាក់ផ្សេងទៀតរងរបួស ស្របពេលដែលមន្ទីរពេទ្យនៅទូទាំងតំបន់ហ្គាហ្សា បានកត់ត្រាការស្លាប់ចំនួន 73 នាក់ ដោយសារការអត់ឃ្លានក្នុងរយៈពេល 24 ម៉ោងចុងក្រោយដូចគ្នា ដែលជំរុញឲ្យចំនួនអ្នកស្លាប់ដោយសារគ្រោះទុរ្ភិក្ស និងកង្វះអាហារូបត្ថម្ភ កើនដល់ 420 នាក់ ក្នុងនោះមានកុមារ 145 នាក់។






x Enlarged Image