មនុស្ស 8 នាក់ស្លាប់ និង 17 នាក់បាត់ខ្លួន បន្ទាប់ពីព្យុះទីហ្វុង ប៊ូឡុយ បោកបក់លើប្រទេសវៀតណាម

International • September 30, 2025
មនុស្ស 8 នាក់ស្លាប់ និង 17 នាក់បាត់ខ្លួន បន្ទាប់ពីព្យុះទីហ្វុង ប៊ូឡុយ បោកបក់លើប្រទេសវៀតណាម

គិតត្រឹមថ្ងៃចន្ទ ទី29 ខែកញ្ញា មនុស្ស 8 នាក់បានស្លាប់ 17 នាក់ផ្សេងទៀតបាត់ខ្លួន បន្ទាប់ពីព្យុះទីហ្វុង ប៊ូឡុយ បោកបក់លើប្រទេសវៀតណាម ដែលបង្កជាការខូចខាតលំនៅដ្ឋាន កាត់ផ្តាច់ចរន្តអគ្គិសនី និងបាក់រលំដើមឈើជាដើម។ យោងតាមទីភ្នាក់ងារអាកាសធាតុប្រទេសវៀតណាម ព្យុះទីហ្វុង ប៊ូឡុយ នេះ បានបោកបក់កាត់ខេត្ត ញ៉េអាន ចូលទៅក្នុងប្រទេសឡាវ ជាមួយនឹងល្បឿនខ្យល់អតិបរិមា 117 គីឡូម៉ែត្រក្នុងមួយម៉ោង ដោយមកទល់ពេលនេះ បានបំផ្លាញផ្ទះសម្បែងចំនួន 245 ខ្នង ជន់លិចស្រែចំការប្រមាណ 1400 ហិកតា ព្រមទាំងជំរុញឲ្យជម្លៀសមនុស្សប្រមាណ 28.500 នាក់ ខណៈដែលជើងហោះហើររាប់រយ ត្រូវបានលុបចោល ឬពន្យារពេល។





x Enlarged Image