យ៉ាងហោចណាស់មនុស្សរហូតដល់ទៅ 812 នាក់បានស្លាប់ និងប្រមាណ 2817 នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត 6 រិចទ័រ បានវាយប្រហារតំបន់ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន។ គ្រោះរញ្ជួយដី បានវាយប្រហារតំបន់ជាច្រើនក្នុងខេត្ត ណានហ្គាហា របស់ប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលអាជ្ញាធរ បានដាក់ពង្រាយក្រុមស្វែងរក និងជួយសង្រ្គោះ ដើម្បីពន្លឿនប្រតិបត្តិការជួយសង្គ្រោះ និងចែកចាយជំនួយដល់អ្នកដែលកំពុងត្រូវការជំនួយចាំបាច់។
