ភ្នំពេញ៖

ទារកវ័យប្រហែល៤ទៅ៥ថ្ងៃម្នាក់ ត្រូវបានម្តាយចិត្តអប្រិយ បានយកមកប្លុងចោលមុខផ្ទះប្រជាពលរដ្ឋ បង្ករឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី៣១ខែសីហាឆ្នាំ២០២៥ នៅចំនុចផ្លូវបេតុងមួយកន្លែង ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុ មុននិងប្រទះឃើញទាករខាងលើ គឺពួកគាត់ជាប្រជាពលរដ្ឋរស់ក្នុងភូមិ បានលឺសំលេងក្មេងយំ ហើយដោយមានការងឿងឆ្ងល់ ពួកគាត់បានចេញមកក្រៅផ្ទះ ក៍ប្រទះឃើញទារកខាងលើ មិនថាម្តាយយកមកប្លុងចោលដាក់ក្រោម ប្រភូមិ មុខផ្ទះប្រជាពលរដ្ឋ តាំងពីពេលណានោះទេ ដោយមានថងមួយមានខោអាវនិងទឹកដោះគោក្នុងនោះថែមទៀតផង។ 

ប្រភពបន្តទៀតថា ដោយឃើញសភាពបែបនេះ មើលទៅគួរឲ្យអាណិតអាសូរ ហើយទារកខាងលើវ័យប្រហែល៤ទៅ៥ថ្ងៃតែប៉ុណ្ណោះ  ចឹងហើយ  ពួកគាត់ក៍បានរាយការណ៍ជូនអាជ្ញាធរនិងប្រធានភូមិ អោយជួយចុះពិនិត្យទារកផងដែរ  ។ 

ក្រោយកើតហេតុទារកខាងលើ ត្រូវបានខាងសាលាសង្កាត់ដង្កោ អោយមកទទួលយកទៅមើលថែជាបណ្ដោះអាសន្នសិន៕