រូបភាពបានបង្ហាញពីនាវាពិឃាតរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក យូអែសអែស សេមស៊ុន ឌីឌីជី (USS Sampson DDG-102) ដែលបានចូលចតនៅជិតច្រកចូលព្រែកប៉ាណាម៉ា ក្នុងការប្រមូលផ្តុំកងកម្លាំងទ័ពជើងទឹកអាមេរិកដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុង និងជុំវិញភាគខាងត្បូងតំបន់ការ៉ាប៊ីន។ នាវាចម្បាំងអាមេរិកចំនួន 7 គ្រឿង រួមជាមួយនឹងនាវាមុជទឹកវាយប្រហារល្បឿនលឿន ដំណើរការដោយថាមពលនុយក្លេអ៊ែរមួយគ្រឿង ជាមួយនឹងនាវឹក និងកងម៉ារីនជាង 4500 នាក់ បានបង្ហាញវត្តមាននៅក្នុងតំបន់ ឬរំពឹងថានឹងមកដល់ក្នុងតំបន់ ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីការបញ្ជាររបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក្នុងហេតុផលដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន។ ឆ្លើយតបទៅនឹងការដាក់ពង្រាយនេះ រដ្ឋមន្ត្រីការពារជាតិប្រទេសវេណេស៊ូអេឡា លោក វ្ល៉ាឌីមៀ ប៉ាដ្រីណូ បានប្រកាសថា ប្រទេសរបស់លោកត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធ ប្រសិនបើសហរដ្ឋអាមេរិកហ៊ានរំលោភលើអធិបតេយ្យភាពរបស់ប្រទេសវេណេស៊ូអេឡា។
