ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានមានប្រសាសថា ការបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រមគុនខ្មែនាពេលនេះ ធ្វើឡើងដើម្បីពង្រឹងសមត្ថភាព ធនធានអាជ្ញាកណ្តាល ចៅក្រមបន្ថែមទៀត

Sports • September 10, 2025
 ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានមានប្រសាសថា ការបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រមគុនខ្មែនាពេលនេះ ធ្វើឡើងដើម្បីពង្រឹងសមត្ថភាព ធនធានអាជ្ញាកណ្តាល ចៅក្រមបន្ថែមទៀត

ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ ត្តិការណ៍និងស្ថិតិកីឡា និងលោក ទុយ ប៉ុនហឿន អនុប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីបើកវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រម ប្រដាល់គុនខ្មែរ កម្រិតបឋមនៅសាលប្រជុំនាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា ពហុកីឡដ្ឋានជាតិអូឡាំពិករាជធានីភ្នំពេញ។ 

លោក និន វ៉ាន់ដា អគ្គលេខាធិការរង និងអ្នកគ្រប់គ្រងវគ្គ បានប្រាប់ឲ្យដឹងថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម ប្រដាល់គុនខ្មែរ កម្រិតបឋម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ រៀបចំដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្រោមក្រោមការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡាដើម្បីជួយពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ និងលើកកម្ពស់សមត្ថភាពបច្ចេកទេសរបស់គ្រូបង្វឹកក្នុងវិស័យកីឡានេះ។ វគ្គនេះមានសិក្ខាមចូលរួមចំនួន ៥៤ នាក់មកពីបណ្តាសមាគម ក្លឹប ចំណុះសហព័ន្ធកីឡាប្រដាល់គុនខ្មែរមានរយៈពេល ៥ថ្ងៃ។ វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម ប្រដាល់គុនខ្មែរ កម្រិតបឋមនេះ ពិតជាមានសារសំខាន់សម្រាប់សិក្ខាកាម ដើម្បីបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម ពង្រឹងសមត្ថភាព ធនធានអាជ្ញាកណ្តាល ចៅក្រម ដែលមានស្រាប់ តាមបណ្តាសមាគម ក្លឹបឲ្យការអនុវត្តមានស្តង់ដាតែមួយស្របទៅតាមលក្ខណៈជាតិ និងអន្តរជាតិ។

ឯកឧត្តម  ខូវ ឆាយ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់ណាស់សម្រាប់សិក្ខាកាមក្នុងការពង្រឹងសមត្ថភាព ធនធានអាជ្ញាកណ្តាល ចៅក្រម ដែលមានស្រាប់តាមសមាគម ក្លឹបឲ្យការរៀបចំមានស្តង់ដាស្របតាមលក្ខណៈជាតិ និងអន្តរជាតិ។ ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមជម្រាបជូនអង្គពិធីទំាងមូលមេត្តាជ្រាបថា បច្ចុប្បន្នរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយ``ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិបន្តមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ។ ក្នុងនោះក៏បានយក ចិត្តទុកដាក់រៀបចំគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យកីឡា សំដៅកសាងធនធានមនុស្សឱ្យមាន សុខភាពល្អ   សមត្ថភាព និងសីលធម៌ខ្ពស់។

ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបន្តថា ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំគោលនយោបាយកីឡាជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងបានធ្វើកំណែទម្រង់ស៊ីជម្រៅការងារអប់រំកាយ និងកីឡា ៤ចំណុច។ក្រសួងក៏បានកំណែទម្រង់ការប្រកួតកីឡាគ្រប់កម្រិត ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន ជាពិសេស ជំរុញ និងលើកទឹកចិត្តលើវិស័យកីឡាជាតិនៅក្នុងតំបន់ ព្រមទាំងផ្តល់ឱកាសឲ្យកីឡាករ-កីឡាការិនី ទទួលបានការជ្រើសរើសចូលក្នុងក្រុមជម្រើសជាតិ ដើម្បីចូលរួមហ្វឹកហាត់ត្រៀមលក្ខណៈចូលរួមការប្រកួតនៅលើឆាកជាតិ និងអន្តរជាតិនានា ជាពិសេសត្រៀមខ្លួនឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះនៃការប្រកួត “កីឡាយុវជនអាស៊ី (Asian Youth Games)” ឆ្នាំ២០២៩។






x Enlarged Image