ភ្នំពេញ៖

បុរសម្នាក់ បានបើករថយន្តកូរ៉េដឹកកំទិចកក្រណាត់មួយគ្រឿងក្នុងល្បឿនលឿនអកហ្សឺគេចពីម៉ូតូមួយគ្រឿងរេចង្កូតទៅបុករបងវត្តតាភេនបណ្តាលឲ្យបាក់មួយផ្ទាំងហើយរថយន្តទៅមុខលែងរួចសំណាងល្អមិនបង្កឲ្យមានគ្រោះគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ៩ និង ១៥ នាទីយប់ថ្ងៃទី ១១ ខែកញ្ញាឆ្នាំ២០២៥ស្ថិតតាមបណ្តោយផ្លូវបឹតុងត្រង់ចំណុចមុខខ្លោងទ្វារវត្តតាភេន ភូមិតាភេន សង្កាត់កំបូល ខណ្ឌកំបូល  រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេ បាន ឃើញរថយន្តម៉ាក NISSAN ពណ៍សរមួយគ្រឿងពាក់ស្លាកលេខសៀមរាប3A-3345 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវបេតុក្នុងទិសដៅពីត្បូងទៅជើងក្នុង ល្បឿនយ៉ាងលឿន ។

លុះពេលបើកមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងមិនចាំម៉ាក ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិចក៏អ្នកបើកបររថយន្តបានបួង ចង្កូតគេចជ្រុលទៅបុករបងវត្តបាក់មួយផ្ទាំងហើយរថយន្តបង្កទៅមុខលែង រួច រងការខូចខាតយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះឡើយ។

ក្រោយកើតហេតុ សមត្តកិច្ចជំនាញមូលរដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុបានឲ្យ តំណាងភាគីខាងរថយន្តនិងគណៈកម្មការវត្ត ធ្វើការសម្របសម្រួលគ្នានៅកន្លែងកើតហេតុបញ្ចប់រឿងតែម្តង៕