ដូចការគ្រោងទុកនៅព្រឹកថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍ជិះកង់ដើម្បីរៃអង្កាសប្រមូលថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។
ចំពោះព្រឹត្តិការណ៍ព្រឹត្តិការណ៍ជិះកង់នេះគឺប្រារព្ធជាលើកទី ១១ហើយ ក្រោមប្រធានបទ “ជិះកង់ដើម្បីសន្តិភាព និងស្មារតីរួបរួមជាតិ”។
បើតាមការឲ្យដឹងពីអ្នកគ្រប់គ្រងកម្មវិធីនៃការរៀបចំព្រឹត្តិការណ៍នេះឡើង គឺក្នុងគោលបំណងប្រមូលថវិកាចំនួន ៥៥ ០០០ដុល្លារ ដើម្បីជួយដល់មន្ទីពេទ្យកុមារអង្គរ។ ក្នុងនោះក៏មានអ្នកចូលរួមជិះកង់ចំនួន ១៦៤២ នាក់ដែលលើសពីការគ្រងទុកចំនួន៨០០ នាក់។ជាពិសេសទៀតថវិកាដែលប្រមូលបាន មួយគឺជួយដល់មន្ទីរពេទ្យកុមារអង្គរ ពីរជួយទៅដល់វីរៈកងទ័ពកម្ពុជា។
សូមជម្រាបផងដែរថាព្រឹត្តិការណ៍ជិះកង់នេះគឺចាប់ផ្ដើមចេញដំណើរពីទីលានហាត់ប្រាណមុខព្រះរាជដំណាក់ឆ្ពោះទៅ ជុំវិញប្រាសាទអង្គរតូចអង្គរធំ គោលដៅបញ្ចប់ សាលាបឋមសិក្សាក្រវ៉ាន់ដែលស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប។
