បាតុករដែលភាគច្រើនជាយុវជន បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មក្នុងទីក្រុង លីមា របស់ប្រទេសប៉េរូ ប្រឆាំងនឹងលោកស្រីប្រធានាធិបតី Dina Boluarte ជំរុញឲ្យមានការប៉ះទង្គិចគ្នាជាមួយកងកម្លាំងប៉ូលិស ដែលធ្វើឲ្យក្រុមបាតុករ មន្ត្រីប៉ូលិស និងអ្នកកាសែតរាប់សិបនាក់រងរបួស។ ការតវ៉ាបានផ្ទុះឡើងភ្លាមៗ បន្ទាប់ពីការកែទម្រង់ប្រព័ន្ធសោធននិវត្តន៍របស់ប្រទេស បូករួមនឹងកំហឹងដែលមានស្រាប់លើលោកស្រីប្រធានាធិបតី និងសភារបស់ប្រទេសនេះ ជុំវិញបញ្ហារឿងអាស្រូវពុករលួយ អសន្តិសុខសេដ្ឋកិច្ច និងការកើនឡើងនៃអំពើឧក្រិដ្ឋកម្ម។
