ពលរដ្ឋប្រទេសវេណេស៊ូអេឡា ទទួលបានការបណ្តុះបណ្តាលក្នុងការប្រើប្រាស់អាវុធ ជាផ្នែកមួយនៃយុទ្ធសាស្ត្រការពាររបស់លោកប្រធានាធិបតី នីកូឡា ម៉ាឌូរូ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃវត្តមានរបស់កងទ័ពអាមេរិកនៅក្នុងតំបន់ការាបៀន។ គួរបញ្ជាក់ផងដែរថា ការហ្វឹកហ្វឺននេះ ក៏បានធ្វើឡើង នៅពេលដែលនាវាពិឃាតរបស់សហរដ្ឋអាមេរិក បានស្ទាក់ចាប់ និងរឹបអូសកប៉ាល់នេសាទត្រីមួយគ្រឿងរបស់ប្រទេសវ៉េណេស៊ូអេឡា នៅក្នុងដែនទឹកនៃតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសអាមេរិកខាងត្បូង។