យោងតាមក្រសួងការពារជាតិប្រទេសរុស្ស៊ីបានបញ្ជាក់ថា កងទ័ពរុស្ស៊ីបានបង្កើនការវាយលុកក្នុងទិសដៅជាច្រើនក្នុងប្រទេសអ៊ុយក្រែន ក្នុងនោះរួមមានតំបន់ ខាខូវ, ដូញ៉េត និង ហ្សាព័ណរូហ៊ែរ ជាមួយនឹងគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយតាមអាកាស និងសមុទ្រ និងយន្តហោះគ្មានមនុស្សបើក ដោយបានកម្ទេចទីតាំងឧស្សាហកម្ម និង ហេដ្ឋារចនាសម្ព័ន្ធយោធា រួមទាំងអាកាសយានដ្ឋានរបស់ប្រទេសអ៊ុយក្រែន ហើយប្រព័ន្ធការពារដែនអាកាសរុស្ស៊ី ក៏បានកម្ទេចយន្តហោះគ្មានមនុស្សបើកចំនួន 230 គ្រឿងរបស់ប្រទេសអ៊ុយក្រែន។ ជាមួយគ្នានេះ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ក៏បានអះអាងពីការចូលរួមប្រយុទ្ធចំនួន 173 លើក នៅក្នុងតំបន់ជួរមុខ ព្រមទាំងបានបញ្ជាក់ថា រុស្ស៊ីបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកប្រមាណ 590 គ្រឿង និងកាំជ្រួចមីស៊ីលជាង 40 គ្រាប់មកលើអ៊ុយក្រែន ដែលបានសម្លាប់ជិវិតជនស៊ីវិលរាប់សិបនាក់ និងបង្កការបំផ្លិចបំផ្លាញយ៉ាងខ្លាំង។