ចុងសប្ភាហ៍កន្លងទៅថ្មីៗនេះ គឺជាការប្រកួតបាល់ទាត់ពានរង្វាន់លីគយុវជនអាយុក្រោម១៦ឆ្នាំនិង១៨ ឆ្នាំឆ្នាំ២០២៥ ដែលជាសប្ភាហ៍ទី៤ ។
តួយ៉ាងសម្រាប់ការប្រកួតបាល់ទាត់ពានរង្វាន់លីគយុវជនអាយុក្រោម១៨ឆ្នាំកាលពីថ្ងៃសៅរ៍ទី០៧ កញ្ញ ២០២៥ ក្រុមម្ចាស់ផ្ទះយុវជនអាយុក្រោម១៨ឆ្នាំកងយោធពលខេមភូមិន្ទ បានប្រកួតឈ្នះ ក្រុមយុវជនអាយុក្រោម១៨ឆ្នាំ អាយ អេស អាយ ដង្កោសែនជ័យ ក្នុងលទ្ធផល២ទល់និង០ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ។
រីឯនៅព្រឹកថ្ងៃទី៧កញ្ញា វិញ ក្រុមយុវជន អង្គរថាយហ្គឺបានយកឈ្នះក្រុមយុវជនភ្នំពេញក្រោន ក្នងលទ្ធផល៣ទល់និង០ នៅកីឡដ្ឋាន អាគីហេរ៉ូ កាតុ ក្រុងសៀមរាប។ យុវជនសាលាបាល់ទាត់ជាតិបាទី បានប្រកួតឈ្នះ ក្រុមយុវជនវិសាខា ក្នុងលទ្ធផល ៥ទល់និង១ នៅទីលាននៃមជ្ឈមណ្ឌលនិងសាលាកីឡាបាល់ទាត់ជាតិបាទី ។
ក្រុមសាលាតម្រង់ទិញ រាជធានីភ្នំពេញ បានប្រកួតចាញ់ក្រុមយុវជនបឹងកេតអេហ្វស៊ី ក្នុងលទ្ធផល ០ទល់និង២ ខណៈក្រុមយុវជនព្រះខ័នរាជស្វាយរៀងប្រកួតឈ្នះ ក្រុមយុវជនសាលាតម្រង់ទិសខេត្តកំពង់ឆ្នាំក្នុងលទ្ធផល ២ទល់និង០ នៅទីលានហ្វឹកហាត់របស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង សង្កាត់ជ្រោយចង្វាររាជធានីភ្នំពេញ។
ដោយសម្រាប់លទ្ធផលនៃការប្រកួតពានរង្វាន់យុវជនអាយុក្រោម១៦ឆ្នាំវិញ នៅរសៀលថ្ងៃដដែលនោះក្រុមយុវជនកងយោធពលខេរមភូមិន្ទ ប្រកួតស្មើគ្នា ជាមួយក្រុមយុវជនអាយ អេស អាយដង្កោសែនជ័យ ក្នុងលទ្ធផល0ទល់និង០ ។
យុវជនអង្គរថាយហ្គឺ ប្រកួតស្មើ យុវជនភ្នំពេញក្រោន ក្នុងលទ្ធផល ២ទល់២។ ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ប្រកួតចាញ់ យុវជនវិសាខា ក្នុងលទ្ធផល ០ទល់និង១។យុវជនសាលាតម្រង់ទិសរាជធានីប្រកួតចាញ់ យុវជនក្លិបបាល់ទាត់បឹងកេត ក្នុងលទ្ធផល ១ទល់និង៣ និងយុវជនក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ប្រកួតឈ្នះ យុវជនសាលាតម្រង់ទិសខេត្តកំពង់ឆ្នាំ ក្នុងលទ្ធផល៣ ទល់និង១។
