ថ្លែងក្នុងជំនួបជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ លោកប្រធានាធិបតីប្រទេសបារាំង អែម៉ានូអែល ម៉ាក្រុង បានបញ្ជាក់ថា ការប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន មិនមែនស្មើនឹងការបំភ្លេចការវាយប្រហាររបស់ក្រុមហាម៉ាសលើអីស្រាអែលនោះទេ ខណៈដែលលោកប្រធានាធិបតី ត្រាំ បានថ្កោលទោសចំណាត់ការរបស់ប្រទេសមហាអំណាចលោកខាងលិច ដែលរួមមានទាំងប្រទេសបារាំងនេះ ក្នុងការប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ ប្រទេសបារាំង អង់គ្លេស កាណាដា អូស្ត្រាលី និងព័រទុយហ្គាល់ ស្ថិតក្នុងចំណោមប្រទេសសមាជិកអង្គការសហប្រជាជាតិជាង157 ទៀត ដែលបានប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីនក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជាជំហានដែលធ្វើឡើង ដើម្បីដាក់សម្ពាធអីស្រាអែលឲ្យបញ្ឈប់ការវាយប្រហារដ៏ឃោឃៅនេះនៅក្នុងតំបន់ហ្គាហ្សា។ ចាប់តាំងពីផ្ទុះសង្រ្គាមមក អ៊ីស្រាអែល រងការថ្កោលទោសជាសាកលជុំវិញប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា ដែលបណ្តាលឲ្យមានការបំផ្លិចបំផ្លាញយ៉ាងធំធេង និងការស្លាប់របស់ជនជាតិប៉ាឡេស្ទីនជាង 65.000 នាក់នោះ។
