ភ្នំពេញ៖
មានករណីហិង្សាមួយ បានកើតឡើងរវាងស្រ្តីអ្នកលក់គោដុតនិងស្រ្តីជាអ្នកលក់ ងៀវនៅក្បែគ្នាម្តុំផ្សារតូច វាយនិងឈ្លោះគ្នាមួយប្រាវ ផ្អើលដល់អ្នកជិតខាងនិងសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ រួចឃាត់យកទាំងសងខាងទៅប៉ុស្ថិ៍នគបាលសង្កាត់ស្រះចក ដើម្បីសួរនាំរឿងហេតុបន្ត។
ហេតុការណ៍ខាងលើនេះដែរ បង្កឲ្យមានការ ភ្ញាក់ផ្អើលកាលពីវេលា ម៉ោង ៩:៥០នាទី យប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយ ផ្លូវ ៩៣(ចំណុចផ្សារតូច) ស្ថិតក្នុងសង្កាត់ ស្រះចក ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ។
បើតាមការបញ្ជាក់ពីភាគីស្រ្តីជាអ្នកលក់គោដុត បានឲ្យដឹងថាដំបូង កូនរបស់គាត់ បានទៅបត់ជើងតូច។ ក្រោយពីបត់ជើងតូចរួច ក៏បានត្រឡប់មកកន្លែងគាត់លក់វិញ ពេលនោះ រូបគាត់ ក៏បានស្រែកប្រាប់ឲ្យកូនរបស់គាត់ដើរវាង ខ្លាចឆ្កែខាំ។ ឭដូចនេះ ស្រាប់តែស្រ្តីជាអ្នកលក់ងៀវស្មានតែជេររូបគាត់ ក៏យកអំបោសស្ទុះទៅវាយស្រ្តីអ្នកលក់គោដុត រងរបួសប៉ោងផ្ទៃ មុខ ហើយ ក៏ឈ្លោះគ្នាផ្អើលពេញក្នុងផ្សារតូច ផ្អើលដល់អ្នកក្បែខាងនិងសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ភ្លាមៗ។
បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់ រួចឃាត់ភាគីទាំងសងខាងយកទៅប៉ុស្តិ៍នគរបាលសង្កាត់ស្រះចក ដើម្បីធ្វើការសួរនាំរឿងហេតុ បន្តនិងសម្របសម្រួលឲ្យភាគីសងខាងដើម្បីបញ្ចប់រឿង៕
