មេដឹកនាំគណបក្ស ភូមិចៃថៃ លោក អានុទីន ចន្ទ័វីរៈកុល និងបេក្ខជននាយករដ្ឋមន្ត្រីផ្សេងទៀត បានមកដល់សភារបស់ប្រទេសថៃនៅថ្ងៃសុក្រ ទី5 ខែកញ្ញានេះ នៅមុខពេលសមាជិកសភា បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។ ការបោះឆ្នោតនេះធ្វើឡើងបន្ទាប់ពីតុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានសម្រេចដកតំណែងលោកស្រីនាយករដ្ឋមន្ត្រី ផែថុងថាន ស៊ីណាវ៉ាត្រា កាលពីថ្ងៃទី30 ខែសីហា ពីបទរំលោភក្រមសីលធម៌។ លោកស្រី បានក្លាយជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃទី 6 ដែលមកពី ឬគាំទ្រដោយគ្រួសារមហាសេដ្ឋី ស៊ីណាវ៉ាត្រា ដែលត្រូវបានទម្លាក់ចេញពីតំណែង ដោយការសម្រេចពីតុលារធម្មនុញ្ញ ឬធ្វើរដ្ឋប្រហារយោធា។