ការវាយប្រហារតាមអាកាសលើសាលារៀនមួយកន្លែងក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីចុងសប្តាហ៍កន្លងទៅនេះ បានសម្លាប់សិស្សសាលាជាច្រើននាក់។ យោងតាមអាជ្ញាធរក្នុងតំបន់ ចំនួនអ្នកស្លាប់បានកើនឡើងដល់ 22 នាក់ បន្ទាប់ពីការវាយប្រហារតាមអាកាសដោយយោធាមីយ៉ាន់ម៉ា លើសាលារៀនមួយកន្លែងក្នុងទីក្រុង យុកដាវ ដែលគ្រប់គ្រងដោយពួកឧទ្ទាមនៅភាគខាងលិចរដ្ឋរ៉ាឃីន។ អង្គការយូនីសេហ្វ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ និងបានអំពាវនាវឲ្យភាគីជម្លោះ គោរពច្បាប់អន្តរជាតិដើម្បីការពារជនស៊ីវិល និងការពារហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។